កល្យាណមិត្តតា

[1] ឯកៈ ពួកមួយ Group of One (including related group)

កល្យាណ​មិត្ត​តា (ការ​មាន​កល្យាណ​មិត្ត គឺ​មាន​អ្នក​​ណែនាំ​ចង្អុល​បង្ហាញ ទី​ប្រឹក្សា មិត្ត​ភក្តិ​ដែល​សេព​គប់ និង​បុគ្គល​ដែល​នៅ​ជុំវិញ​ខ្លួន​ជា​មនុស្ស​ល្អ។ ការ​ចេះ​ជ្រើស​រើស​សេព​គប់​បុគ្គល ឬ​ចូល​រួម​ពួក ក្រុម សង្គម ជា​មួយ​លោក​អ្ន​ក​ដែល​មាន​គុណ​ធម៌ មាន​បញ្ញា​និង​សមត្ថ​ភាព អាច​ជួយ​ផ្ចុង​ផ្តើម គាំ​ទ្រ ណែ​នាំ​ចង្អុល​បង្ហាញ​ផ្លូវ​ប្រាប់​របៀប​របប រហូត​ដល់​បាន​ជា​គ្រឿង​ពឹង​ពំនាក់​អាស្រ័យ​ដល់​គ្នា​នឹង​គ្នា ដើម្បី​ឲ្យ​ជីវិត​ដំណើរ​ការ​ទៅ​ប្រកប​ដោយ​​វឌ្ឍន​ភាព​ដ៏​ឧត្តុង្គឧត្តម ក្នុង​ការ​សិក្សាអប់​រំ ការ​គ្រប់​គ្រង​ជីវិត ការ​ប្រកប​កិច្ចការ និង​បដិបត្តិ និង​មាន​បរិយាកាស​ក្នុង​សង្គ​ម​ដ៏​ប្រសើរ Kalyanamittata: having good friends; good company; friendship with the lovely; favourable social envirenment) ខ​នេះ​ជា​អង្គ​ប្រកប​ខាង​ក្រៅ (external factor; evnirenmental factor)។

“ម្នាល​ភិក្ខុ​ទាំង​ឡាយ! ពេល​ដួង​អាទិត្យ​កំពុង​រះ​ឡើង រមែង​មាន​ពន្លឺ​អរុណ​ចែង​ចាំង​មក​មុន ជា​បុព្វ​និមិត្ត យ៉ាង​ណា​មិញ ការ​មាន​កល្យាណ​មិត្ត​ក៏​ជា​លំ​នាំ ជា​បុព្វនិមិត្ត​នៃ​ការ​កើត​ឡើង​របស់​អរិយដ្ឋង្គិក​មគ្គ​ដល់​ភិក្ខុ ក៏​យ៉ាង​នោះ​ដែរ”​។

“ការ​មាន​កល្យាណ​មិត្ត​ស្មើ​នឹង​ព្រហ្មចរិយៈ​(ការ​គ្រប់​គ្រង​ជីវិត​ដ៏​ប្រសើរ)ទាំង​អស់​តែ​ម្តង ព្រោះ​ថា អ្នក​មាន​កល្យាណ​មិត្ត​គប្បី​រំពឹង​វត្ថុ​ទាំង​នេះ​បាន​គឺ នឹង​ចម្រើន នឹង​ចម្រើន​ឲ្យ​រឹង​រឹត​តែ​ច្រើន​នូវ​អរិយដ្ឋង្គិក​មគ្គ”។

“អាស្រ័យ​តថាគត​ធ្វើ​ជា​កល្យាណ​មិត្ត ពួក​សត្វ​អ្ន​ក​មាន​ជាតិ​ជា​ធម្មតា រមែង​រួច​ផុត​ចាក​ជាតិ អ្នក​មាន​ជរា​ជា​ធម្មតា​រមែង​រួច​ផុត​ចាក​ជរា អ្នក​មាន​មរណៈ​ជា​ធម្មតា រមែង​រួច​ផុត​ចាក​មរណៈ អ្នក​មាន​សេចក្តី​សោក​សៅ បរិ​ទេវៈ សេច​ក្តី​ទុក្ខ ទោ​មនស្ស និង​ឧបាយាស​ជា​ធម្មតា រមែង​រួច​ចាក​សេចក្តី​សោក​សៅ បរិ​ទេវៈ ទុក្ខ ទោម​នស្ស និង​ឧបាយាស”។​

“ត​ថាគត ពិចារណា​​រក​មិន​ឃើញ​អង្គ​ប្រកប​ខាង​ក្រៅ​ដទៃ​សូម្បី​តែ​ម៉្យាង ដែល​មាន​ប្រយោជន៍​ដ៏​ច្រើន​សម្រាប់​ភិក្ខុ​ដែល​ជា​សេក្ខៈ ដូច​ការ​មាន​កល្យាណ​មិត្ត, ភិក្ខុ​អ្នក​មាន​កល្យាណ​មិត្ត​រមែង​កំចាត់​អកុសល​បាន និង​រមែង​ញ៉ាំង​កុសល​ឲ្យ​កើត​ឡើង”។

​”ការ​មាន​កល្យាណ​មិត្ត រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​ដ៏​ធំធេង, ដើម្បី​ភាព​គង់​វង្ស​មិន​សាប​សូន្យ មិន​អន្តរធាន​នៃ​ព្រះ​សទ្ធម្ម​ ។ល។

[សំយុត្តិនិកាយ មហាវារវគ្គ, អង្គុត្តរនិកាយ ឯកនិបាត, ខុទ្ទ​កនិកាយ ឥតិវុត្តកៈ, S.V.2-30; A.I.14-18; It.10]

Advertisements

One response

  1. […] កល្យាណមិត្តតា ខែ​កុម្ភៈ 26, 2012 វណ្ណគុត្តត្ថេរ […]

ឆ្លើយបត

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: